ផ្លូវក្រោយផ្សារលើទៅដល់ផ្លូវក្រវាត់ក្រុង(ផ្លូវតាអ៊ុច) បានដាក់លូរួចរាល់ និងកំពុងចាក់បេតុងបានប្រវែង ៦៥០ម៉ែត្រ


ក្រុមការងារបច្ចេកទេសបាននិងកំពុងមមាញឹកក្នុងការសាងសង់ផ្លូវដប់ខ្សែក្នុងចំណោមផ្លូវ ១៧ខ្សែ ដែលជាគម្រោងថវិការបស់រដ្ឋបាលខេត្ត។ ជាមួយគ្នានេះ ផ្លូវក្រោយផ្សារលើទៅដល់ផ្លូវក្រវាត់ក្រុង(ផ្លូវតាអ៊ុច) បានដាក់លូរួចរាល់ និងកំពុងចាក់បេតុងបានប្រវែង ៦៥០ម៉ែត្រ លើប្រវែងសរុប ១២ ៥០០ម៉ែត្រ។

អាជ្ញាធរខេត្តបាននិងកំពុងជំរុញដល់ក្រុមការងារបច្ចេកឱ្យអនុវត្តបានទាន់ពេលវេលា និងធានានូវគុណភាពផងដែរ។ ម្យ៉ាងទៀត អាជ្ញាធរខេត្តក៏សូមការយោគយល់ពីបងប្អូនប្រជាពលរដ្ឋពីបញ្ហាកកស្ទះចរាចរណ៍ ពិសេសអំឡុងពេលកំពុងចាក់បេតុង។ ដូចនេះសូមបងប្អូនមេត្តាយោគយល់ខ្ពស់ និងអធ្យាស្រ័យគ្នាក្នុងអំឡុងពេលស្ទះចរាចរណ៍។

អាជ្ញាធរខេត្តសង្ឃឹមយ៉ាងមុតមាំថា បងប្អូននឹងមានការចូលរួម និងយោគយល់ដល់ក្រុមការងារកំពុងពេលដំណើរការសាងសង់៕