លោកជំទាវ និន សាផុន បានដឹកនាំសមាជិកគណៈកម្មការចុះបំពេញបេសកកម្ម នៅខេត្តមណ្ឌលគិរី


លោកជំទាវ និន សាផុន ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃរដ្ឋសភា បានដឹកនាំសមាជិកគណៈកម្មការចុះបំពេញបេសកកម្ម នៅខេត្តមណ្ឌលគិរី នៅថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅសាលាខេត្តមណ្ឌលគិរី។

នៅក្នុងឱកាសជួបសំណេះសំណាលនិងពិភាក្សាការងារជាមួយ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគីរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងលោក លោកស្រី ជាប្រធានមន្ទីរពាក់ព័ន្ធនឹងការទទួលបន្ទុករបស់គណៈកម្មការ នៅក្នុងសាលប្រជុំសាលាខេត្តខេត្តមណ្ឌលគិរី។

គោលបំណងនៃការចុះបំពេញបេសកកម្មនាពេលនេះ គឺសិក្សាស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តច្បាប់ បញ្ហាប្រឈម ក៏ដូចជាពិនិត្យមើលពីភាពរីកចម្រើន និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ទន្ទឹមនឹងនេះ លោកជំទាវ ក៏បានជម្រាបជូនអំពីតួនាទីភារកិច្ចរបស់រដ្ឋសភា ដែលជាស្ថាប័ននីតិប្បញ្ញត្តិដែលមានភារកិច្ចស្នូល៣ គឺ ភាពជាតំណាងរបស់ពលរដ្ឋ ការងារនីតិកម្ម និងឃ្លាំមើលការអនុវត្តច្បាប់របស់រាជរដ្ឋាភិបាល។