អភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ញ៉ែម វ៉ាលី បានអញ្ជើញចុះពិនិត្យសមិទ្ធផលនានាក្នុងក្រុងកំពង់ចាម


បន្ទាប់ពីចុះពិនិត្យសកម្មភាពដំណើរការផ្តល់សេវារដ្ឋបាលនៅអង្គភាពច្រកចេញចូលតែមួយ ការិយាល័ប្រជាពលរដ្ឋ និងអង្កភាពលទ្ធកម្ម រួចមកឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម ញ៉ែម វ៉ាលី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងសហការី ចុះពិនិត្យសមិទ្ធផលនានា រួមមានសួនច្បារ និងស្តូបអនុស្សាវរីយ៍ មិត្តភាព កម្ពុជា-វៀតណាម នៅសង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដែលគ្រោងនឹងដាក់សម្ភោធ នាពេលឆាប់ៗខាងមុខនេះ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០។