ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹក ជួយសង្គ្រោះស្រូវប្រាំង


នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ក្រុមការងាររបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានបញ្ជូនម៉ាស៊ីនបូមទឹក មានកម្លាំង ៦៥សេះ ចំនួន ០១គ្រឿង ទៅបូមទឹកពីក្នុងស្ទឹងជីនិត ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវប្រាំង ដែលកំពុងរងផលប៉ះពាល់ដែលខ្វះទឹក មានចំនួនជាង ៩៣ហិកតា ស្ថិតនៅភូមិល្អក់ ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ៕