ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ បានរៀបចំវេទិកា សាធារណៈ


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២០ បានរៀបចំវេទិកា សាធារណៈរបស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្ដម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាលខេត្ត នៅវត្តបុទមផល្លារ៉ាម ឋិតក្នុងភូមិកំពង់ស្រឡៅ ឃុំកំពង់ស្រឡៅមួយ ស្រុកឆែប ខេត្តព្រះវិហារ ក្នុងគោលបំណងស្ដាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ អំពីការដាក់ចេញនូវគោលនយោ បាយរបស់រាជរដ្ឋាភិបាល ការទទួលនូវសេវាសាធារណៈ បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋ ។
សមាសភាពចូលរួម អនុប្រធាន សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម លោកជំទាវ ក្រុមប្រឹក្សាខេត្ត ឯកឧត្ដម លោកជំទាវគណៈអភិបាលខេត្ត មន្ទីរ អង្គភាពជុំវិញខេត្ត ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការចំណុះរចនាសម្ព័ន្ធសាលាខេត្តសាលាស្រុក លោកមេឃុំទាំង៨ និងប្រជាពលរដ្ឋចំនួន៤៤៨នាក់ ស្រី១៨៩នាក់។