ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុញ្ញាតឱ្យអគ្គនាយកក្រុមហ៊ុន VINCI ប្រចាំតំបន់អឺរ៉ុប-អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ


នៅព្រឹកថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អនុញ្ញាតឱ្យ លោក Emmanuel MENANTEAU អគ្គនាយកក្រុមហ៊ុន VINCI ប្រចាំតំបន់អឺរ៉ុប-អាស៊ី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។