ថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ឯកឧត្ដម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត រួមជាមួយ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និងប្រធានមន្ទីរ អង្គភាព បានអមដំណើរ ឯកឧត្តម បណ្ឌិត ប៉ែន សុីម៉ន ប្រធានគណៈកម្មការទី១០ នៃរដ្ឋសភាជាតិ បានអញ្ចើញពិនិត្យវត្តអង្គរាជា ភូមិអង្គ ឃុំកំពង់ត្រាចខាងលិច ខេត្តកំពត នឹងវត្តកែវមណីវ័ន ភូមិច្រកខ្លី ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត ដែលនឹងធ្វើពិធីបុណ្យបញ្ចុះខណ្ឌសីមា នៅពេលខាងមុខ ៕