អភិបាលខេត្តកោះកុង អញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋក្រុម៥៨៥គ្រួសារ


លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញជាអធិបតី ក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនប្រជាពលរដ្ឋក្រុម ៥៨៥ គ្រួសារ នៅវត្តជីខលើ ស្ថិតក្នុងឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត តាងនាមអាជ្ញាធរខេត្ត សូមថ្លែងអំណរគុណចំពោះក្រុមការងារចុះបញ្ជីដីធ្លី ដែលបានខិតខំបំពេញការងារសម្រេចបានជោគជ័យនាពេលនេះ និងសូមចូលអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋ ដែលទទួលប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ ក្រុម ៥៨៥ នៅភូមិជីខលើ នាពេលនេះ។ ប័ណ្ណកម្មសិទ្ធិ ដែលបានចែកជូនរួចហើយមានអត្ថប្រយោជន៍

-ប័ណ្ណនេះជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធស្របច្បាប់របស់លោកអ្នក។

-ប័ណ្ណនេះត្រូបានការពារដោយច្បាប់ធានាដោយរដ្ឋ។

-ប័ណ្ណនេះធានានូវសិទ្ឋរបស់លោកអ្នកក្នុងការធ្វើជាម្ចាស់។

-ប័ណ្ណនេះអាចយកទៅប្រើប្រាស់សម្រាប់ដាក់ដាក់ធានាក្នុងការខ្ចីប្រាក់បាន។

-ប័ណ្ណនេះជាឯកសារសំអាងនៅពេលមាជម្លោះដីធ្លី។

-ប័ណ្ណនេះធ្វើអោយកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជាលក់ ទិញ អំណោយ ឬបន្តមរតក។

-ប័ណ្ណនេះអាចបង្កើនតម្លៃដីកាន់តែបានថ្លៃព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត៕