សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ជួបសំណេះសំណាលជាមួយពលរដ្ឋខ្មែរដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ


(ភ្នំពេញ)៖ បន្ទាប់ពីអញ្ជើញដល់សាធារណកូរ៉េភ្លាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានជួបសំណេះសំណាល ជាមួយប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ សិក្សានិងធ្វើការក្នុងសាធារណកូរ៉េ នៅវេលាម៉ោង៣រសៀលម៉ោងនៅកម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបានអញ្ជើញដល់សាធារណរដ្ឋកូរ៉េ នៅម៉ោង១៥.០៥នាទី(ម៉ោងនៅសេអ៊ូល ត្រូវនឹងម៉ោង១៣.០៥នាទី ម៉ោងនៅភ្នំពេញ ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពិភពលោកឆ្នាំ២០២០ នៃអង្គការសហព័ន្ធសន្តិភាពសកល (UPF) ស្តីពីសន្តិភាព សន្តិសុខ និងការអភិវឌ្ឍមនុស្ស ដែលរៀបចំឡើងនៅសាធារណរដ្ឋកូរ៉េ រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០។

នៅពេលនេះមានវត្តមានពលរដ្ឋខ្មែរយ៉ាងច្រើន បានកំពុងរងចាំស្វាគមន៍សម្តេចនាយករដ្ឋមន្រ្តី នៅសណ្ឋាគារដែលសម្តេចស្នាក់នៅ ក្នុងក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។ ពលរដ្ឋបានធ្វើដំណើរមកពីតំបន់នានាដើម្បីមកជួបសម្តេចនាយករដ្ឋមន្រ្តី ។

ពលរដ្ឋខ្មែរខ្លះបានធ្វើដំណើរ៥ម៉ោង ខ្លះធ្វើដំណើរ៦ម៉ោង ឬមួយម៉ោង ដើម្បីស្កាត់មកជូបប្រមុខដឹកនាំកម្ពុជា ហើយអ្នកខ្លះធ្វើដំណើរមកជួបសម្តេចទំាងក្រុមគ្រួសារតែម្តង។ ប្រជាពលរដ្ឋអះអាងថាមូលេហុតដែលតស៊ូ ស្កាត់មកជួបសម្តេចនាឱសនេះ គឺចង់ថ្លែងអំណរគុណ ចំពោះសម្តេចដែលបានដឹកនាំប្រទេសឲ្យមានសុខសន្តិភាពនិងការអភិវឌ្ឍដូចសព្វថ្ងៃនេះ៕