គរុ​សិស្ស​ភូមិភាគ​​ព្រៃវែង ​ទទួល​បាន​លិខិត​ថ្លែង​អំណរ​គុណ​ ​តាម​រយៈ​ការ​​បំពេញ​ការងារ​ជា​ជំនួយ​ការ​អប្បមាទ


ខេត្ត​ព្រៃវែង៖ ថ្នាក់​ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​អញ្ជើញ​ចុះ​សំណេះ​សំណាល​សួរ​សុខ​​ទុក្ខ និង​ប្រគល់​លិខិត​ថ្លែង​អំណរ​គុណ​ដល់​គរុសិស្ស​ដែល​បាន​បំពេញ​ភារកិច្ច​ជា​ជំនួយ​ការ​អប្បមាទ​ទូទាំង​ប្រទេស នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ សម័យ​ប្រឡង៖ ១៩ សីហា ២០១៩ កន្លង​ទៅ​នេះ​ប្រកប​ដោយ​ស្មារតីទទួល​ខុស​ត្រូវ​ខ្ពស់ និង​ទទួល​បាន​ជោគជ័យ​។

​ពិធី​ប្រគល់​នេះ​លិខិត​ថ្លែង​អំណរ​គុណ​នេះ បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់​ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា។ ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្ដម​រដ្ឋមន្ត្រី​ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​ប្អូន​ៗ គរុ​សិស្ស​ដោយ​ផ្ទាល់ និង​បាន​ផ្ដាំ​ផ្ញើ​ដល់​ប្អូនៗ​គរុសិស្ស​ឲ្យ​ខិតខំ​រៀន​សូត្រ​ ពង្រឹង​ចំណេះ​ដឹង​បន្ត ​ទទួល​បាន​ជោគជ័យ​នៅ​ពេល​ប្រឡង​ចេញ និង​យក​សមត្ថភាព​ទៅ​ដើម្បី​បំពេញ​ការ​ងារ​នៅ​ថ្ងៃមុខ​ជា​ប្រយោជន៍​សម្រាប់​ប្រទេស​ជាតិ៕

០៣ កុម្ភៈ ២០២០