សូមអញ្ជើញទស្សនាវីដេអូ៖ សុខភាពសម្តេចតេជោ គឺជាសុខភាពជាតិទាំងមូល


និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន បាននាំគ្នាបង្ហាញពីក្តីបារម្ភចំពោះសុខភាព សម្តេចតេជោ ហ៊ុន សែន បើសិនជាសម្តេចអញ្ជើញទៅកាន់ទីក្រុងវូហានពេលនេះ។

និស្សិតទាំង២៣នាក់ដែលកំពុងសិក្សានៅទីក្រុងវូហាន បានចេញវីដេអូមួយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បន្ទាប់ពីពិគ្រោះគ្នាជាមួយនិស្សិតទាំងអស់ ពួកគេបានបង្ហាញការបារម្ភចំពោះសុខភាពរបស់សម្តេច បើសិនជាសម្តេចតេជោ អញ្ជើញទៅកាន់ទីក្រុងវូហាន។
ក្រុមនិស្សិតទាំងអស់បានស្នើសុំជួបសម្តេចនៅពេលវេលាមួយផ្សេងនាពេលខាងមុខ។

ក្រុមនិស្សិតសូមសំណូមពរសម្តេចតេជោ ពេលដែលលោកបំពេញការងារចប់ នៅសាធារណរដ្ឋកូរ៉េ សូមសម្តេចតេជោ អញ្ជើញត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសុខសន្តិភាព ពីព្រោះពួកគាត់ទាំងអស់គ្នា នៅទីនោះយល់ឃើញថា វត្តមានរបស់សម្តេច សុខភាពរបស់សម្តេចពិតជាសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង។

សូមអញ្ជើញទស្សនាវីដេអូ៖ សុខភាពសម្តេចតេជោ គឺជាសុខភាពជាតិទាំងមូល…==========និស្សិតខ្មែរដែលកំពុងសិក្សានៅទីក្រុងវូហាន ប្រទេសចិន បាននាំគ្នាបង្ហាញពីក្តីបារម្ភចំពោះសុខភាព សម្តេចតេជោ ហ៊ុន សែន បើសិនជាសម្តេចអញ្ជើញទៅកាន់ទីក្រុងវូហានពេលនេះ។និស្សិតទាំង២៣នាក់ដែលកំពុងសិក្សានៅទីក្រុងវូហាន បានចេញវីដេអូមួយ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា បន្ទាប់ពីពិគ្រោះគ្នាជាមួយនិស្សិតទាំងអស់ ពួកគេបានបង្ហាញការបារម្ភចំពោះសុខភាពរបស់សម្តេច បើសិនជាសម្តេចតេជោ អញ្ជើញទៅកាន់ទីក្រុងវូហាន។ក្រុមនិស្សិតទាំងអស់បានស្នើសុំជួបសម្តេចនៅពេលវេលាមួយផ្សេងនាពេលខាងមុខ។ក្រុមនិស្សិតសូមសំណូមពរសម្តេចតេជោ ពេលដែលលោកបំពេញការងារចប់ នៅសាធារណរដ្ឋកូរ៉េ សូមសម្តេចតេជោ អញ្ជើញត្រឡប់ទៅប្រទេសកម្ពុជាវិញដោយសុខសន្តិភាព ពីព្រោះពួកគាត់ទាំងអស់គ្នា នៅទីនោះយល់ឃើញថា វត្តមានរបស់សម្តេច សុខភាពរបស់សម្តេចពិតជាសំខាន់សម្រាប់ប្រទេសកម្ពុជារបស់យើង។

បាន​បង្ហោះ​ដោយ គណបក្សប្រជាជនកម្ពុជា-Cambodian People's Party នៅ អង្គារ 4 កុម្ភៈ 2020