ឯកឧត្តម ពេជ្រ វាសនា បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តរាមគុណ​ និងប្រឡាយប៉ូ


នៅព្រឹកថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ពេជ្រ វាសនា អនុរដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោងកែលម្អ និងស្តារឡើង វិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគខាងលិចបឹងទន្លេសាប បានបន្តដឹកនាំក្រុមការងារចុះត្រួតពិនិត្យការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្រ្តរាមគុណ​ និងប្រឡាយប៉ូ ស្ថិតក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

មកទល់ពេលបច្ចុប្បន្ននេះ គម្រោងទាំង ០២កន្លែង សម្រេចលទ្ធផលការងារ ទាំងជំហានទី១ និងជំហាន ទី២ ប្រមាណ ៨៩ % នៃទំហំការងារសរុប ៕