ក្រុមការងាររមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរឃ្លៃ


នៅថ្ងៃអង្គារ ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃ០៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងាររមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធអាងទឹកទំនប់អូរឃ្លៃ ស្ថិតក្នុងឃុំនរាយណ៍ ស្រុកឈូក ខេត្តកំពត ។ ប្រព័ន្ធអាងទឹកនេះមានទំនប់ប្រវែង ១៥១២ម៉ែត្រ ប្រឡាយមេ ចំនួន ០៦ខ្សែ ប្រវែង ៥១០៤ម៉ែត្រ ប្រឡាយរង ០១ខ្សែ ប្រវែង ១៤៨៤ម៉ែត្រ និងផ្លូវលំចូលទៅទំនប់ប្រវែង ៤៧៦ម៉ែត្រ ។ លទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ៦៥០ហិកតា និងប្រាំងចំនួន ១០០ហិកតា ៕