មន្រ្តីបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យសិក្សាសំណង់ទ្វារទឹក ស្ទាក់ទឹកចារិក ក្នុងខេត្តពោធិ៍សាត់


នៅថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ មន្រ្តីបចេ្ចកទេសនាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យសិក្សាសំណង់ទ្វារទឹក ស្ទាក់ទឹកចារិក ស្ថិតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដើម្បីជួសជុលកែសម្រួល កម្ពស់សន្លឹកទ្វារទឹក សម្រាប់នាំទឹកទៅប្រើប្រាស់នៅតាមប្រឡាយ០២ ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ៕