នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ រៀបចំគោលនយោបាយជាន់ខ្ពស់ថ្នាក់ជាតិនៅកម្ពុជាស្តីពី «ការកសាងភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅអាស៊ីអាគ្នេយ៍»


នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយអញ្ជើញជាអធិបតីក្នុងកិច្ចសន្ទនាពហុភាគីពាក់ព័ន្ធ រៀបចំគោលនយោបាយជាន់ខ្ពស់ថ្នាក់ជាតិនៅកម្ពុជាស្តីពី «ការកសាងភាពធន់ទៅនឹងគ្រោះរាំងស្ងួតនៅអាស៊ីអាគ្នេយ៍» ដោយមានការអញ្ជើញចូលរួមពីសំណាក់លោកស្រី ប៉ូលីន ថាមេស៊ីស (Pauline Tamesis) អ្នកសម្របសម្រួល អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា, លោកបណ្ឌិត សុខ វង់ ប្រធានផែ្នកបរិស្ថាន នៃសហគមន៍សង្គម-វប្បធម៌ (លេខាធិការដ្ឋានអាស៊ាន) និងមន្ត្រីរបស់ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងក្រសួង ស្ថាប័ន អង្គការ ជាច្រើនរូប នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ ភ្នំពេញ។