(កំពង់ធំ)៖ ប្រជាការពារចំនួន១៦ នាក់ នៅភូមិបន្ទាយយោមរាជ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ ត្រូវបានឯកឧត្ដម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយអាជ្ញាធរដែនដី និងប្រជាពលរដ្ឋ បំពាក់សំលៀកបំពាក់ជូន និងផ្សព្វផ្សាយនូវគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង ៩ចំណុច របស់រាជរដ្ឋាភិបាល ល្ងាចថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ ។
ឯកឧត្តម សោម ស៊ុន ចុះផ្សព្វផ្សាយ ភូមិ ឃុំ មានសុវត្ថិភាព
