ពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥


ព្រឹកថ្ងៃសៅរ៍ ១៥កើត ខែមាឃ ឆ្នាំកុរ ឯកស័កព.ស ២៥៦៣ ត្រូវនិងថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០២០ គណៈកម្មាធិការគណបក្សខេត្តស្ទឹងត្រែង បានរៀបចំពិធីផ្សព្វផ្សាយលទ្ធផលសន្និបាតគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាលើកទី៤២ អាណត្តិទី៥។

ក្នុងពិធីដ៏មានសារៈសំខាន់នេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ឡូយ សុផាត សមាជិកគណៈកម្មាធិការកណ្តាល និងប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តស្ទឹងត្រែង ឯកឧត្តម ម៉ុម សារឿន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្ត អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត ឯកឧត្តម លោកជំទាវសមាជិកគណៈកម្មាធិការកណ្តាល សមាជិក សមាជិកាគណៈអចិន្រ្តៃយ៍ សមាជិក សមាជិកកាគណបក្សខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ សរុប ២៧២រូប៕