ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំចំនួន ៤ខ្សែ


ថ្ងៃទី០៩ ខែកុុម្ភៈ ឆ្នាំ២០២០ ក្រុមការងារបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាបបានអនុវត្តការងារថែទាំផ្លូវខួប និងថែទាំផ្លូវជាប្រចាំនូវផ្លូវមួយចំនួនសូចខាងក្រោម ៖
1-បន្តចាក់គម្របរឺហ្គា និងរៀបពុម្ពដើម្បីចាក់ចិញ្ចើម លើគម្រោងថែទាំខួបផ្លូវខេត្តលេខ266C គ.ម10+200 ដល់គ.ម10+600 (ចំណុចបំបែកផ្សារព្រះដាក់) ស្ថិតក្នុងភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី។

2-បានធ្វើការជួសជុលស្នាមប្រេះ ការងារថែទាំប្រចាំផ្លូវខេត្តលេខ2SR17(ឃុំខ្ចាស់-ឃុំរលួស) ចន្លោះគ.ម0 ដល់គ.ម1 ស្ថិតក្នុងភូមិជ្រៃ ឃុំខ្ចាស់ ស្រុកសូទ្រនិគម។

3-បានបន្តរៀបការ៉ូឡា តាមបណ្ដោយវិថីសម្ដេចវិបុលបញ្ញា សុខ អាន ស្ថិតក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត)។

4-បានបន្តធ្វើការសម្អាតជួរតម្រង់ទទឹងផ្លូវ មុននឹងធ្វើការសាងសង់ ការងារជួសជុលផ្លូវកេសសរកូល ស្ថិតក្នុងសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប (គម្រោងរដ្ឋបាលខេត្ត)។