ឯកឧត្តម ប្រាជ្ញ ចន្ទ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង ប្រធានមន្ទីរជំនាញនានានៅសាលាខេត្តក្រចេះ


គណៈប្រតិភូគណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្ដឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មការ បានអញ្ជើញចុះជួបពិភាក្សាការងារជាមួយ ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ និង ប្រធានមន្ទីរជំនាញនានានៅសាលាខេត្តក្រចេះ នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។

គោលបំណងក្នុងជំនួបនេះ គឺដើម្បីស្តាប់នូវស្ថានភាពទូទៅរបស់ខេត្ត ជាពិសេសការងារពាក់ព័ន្ធវិស័យទទួលបន្ទុករបស់គណៈកម្មការ។