លោកជំទាវ ឡោក ខេង បានរៀបចំប្រជុំពិនិត្យពិភាក្សាជាមួយក្រុមការងារជំនាញ លើប្រធានបទ នៃក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំ ASEP លើកទី១១ ដែលសភាកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនៅក្នុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ


លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជាចូលរួមប្រជុំ និងរៀបចំខ្លឹមសារសម្រាប់ក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំASEP លើកទី១១ បានរៀបចំប្រជុំពិនិត្យពិភាក្សាជាមួយក្រុមការងារជំនាញ លើប្រធានបទ នៃក្រុមពិភាក្សាទី៣ នៃកិច្ចប្រជុំ ASEP លើកទី១១ ដែលសភាកម្ពុជាត្រៀមធ្វើម្ចាស់ផ្ទះនៅក្នុងខែតុលា ឆ្នាំ២០២០ ខាងមុខនេះ។

កិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំគណៈកម្មការទី៨ នៃរដ្ឋសភា នាព្រឹកថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។