ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកស្ទឹងភេ


នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពត ចុះធ្វើការជួសជុល និងថែទាំប្រចាំ ប្រព័ន្ធធារាសាស្ត្រ ទំនប់អាងទឹកស្ទឹងភេ ស្ថិតក្នុងឃុំស្រែចែង ស្រុកជុំគិរី ខេត្តកំពត ។ ប្រព័ន្ធអាងទឹកនេះ មានទំនប់មេប្រវែង ៣០៨២ម៉ែត្រ និងទំនប់រង ប្រវែង ៣៦០៤ម៉ែត្រ ប្រឡាយមេចំនួន ០៦ខ្សែ មានប្រវែង ១២៣០៦ម៉ែត្រ ប្រឡាយរងចំនួន ០១ខ្សែ មានប្រវែង ១២៨៥ម៉ែត្រ និងផ្លូវលំចូលទៅកាន់ប្រព័ន្ធ មានប្រវែង ៤៦៤៦ម៉ែត្រ ។ មានលទ្ធភាពស្រោចស្រពផ្ទៃដីវស្សាចំនួន ២០០០ហិកតា និងប្រាំងចំនួន ៥០០ហិកតា ៕