ក្រុមការងារមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស បានចុះត្រួតពិនិត្យ គម្រោងស្នើសុំនៅខេត្តបន្ទាយមានជ័យ


នៅថ្ងៃអង្គារ ៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារមន្រ្តីបច្ចេកទេសក្រសួងធនធានទឹក និងឧតុនិយម និងក្រុមបេសកកម្មបារាំងមកពីទីក្រុងប៉ារីស បានចុះត្រួតពិនិត្យ គម្រោងស្នើសុំនៅខេត្តបន្ទាយមានជ័យ គឺគម្រោងស្តារស្ទឹងស្វាយចេក ដែលមានប្រវែង ៧៦គីឡូម៉ែត្រ ។
ការស្តារស្ទឹងស្វាយចេកមានគោលបំណងដូចខាងក្រោម ៖
-បម្រើឲ្យការស្រោចស្រពស្រូវ និងដំណាំ​ ដូចជា​ ដំឡូង ពោត សណ្តែក បន្លែ
-ជាប្រភពទឹកដ៏សំខាន់សម្រាប់ផលិតទឹកស្អាត
-សម្រាប់ដោះទឹកជំនន់ជន់ដែលជន់លិចស្ទើរតែរៀងរាល់ឆ្នាំ ជំនន់នេះមានប្រភពពីប្រទេសថៃ ៕