ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន អញ្ជើញប្រគល់ផ្ទះ​ទី​១៤៣​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ពិការ​ នៅស្រុកប្រាសាទបល្ល័ង


(កំពង់ធំ)៖ នៅរសៀលថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំកុរឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ខ្នង​ផ្ទះ​ទី​១៤៣​ អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេជោ​ហ៊ុន​ សែន​ ត្រូវ​បាន ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ​ប្រគល់​ជូន​អតីត​យុទ្ធ​ជន​ពិការ​ ឈ្មោះ​ថៃ​ វ៉ាន់​ធី​ អាយុ​៥៥ឆ្នំា​ ឋានន្តរសក្ដិ​អនុសេនីយ៍​ទោ​ រស់នៅ​ភូមិ​ឬស្សី​ដួចថ្មី​ ឃុំ​សាលា​វិស័យ​ ស្រុក​ប្រាសាទ​បល្ល័ង្ក​ ខេត្តកំពង់ធំ​។

ក្នុង​ពិធី​ប្រគល់​ផ្ទះ​ថ្មី​នេះ​ ក្រុម​ការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បាន​ពាំនាំ​នូវ​ជំនួយ​ឧបត្ថម្ភ​របស់​ឯកឧត្តម​ឧត្ដមសេនីយ៍​ឯក​បណ្ឌិត​ហ៊ុន​ ម៉ាណែត​ អគ្គ​លេខាធិការ​រង​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ទៅ​ផ្តល់​ជូន​គាត់​បន្ថែម​ទៀត​មាន​អង្ករ​ចំនួន​៥០​គីឡូ​ក្រាម​ មីចំនួន​មួយកេស​ ទឹក​ត្រី​ ទឹក​សុីអុីវ​ចំនូន​២យួរ​ និង​ថវិកា​មួយ​ចំនួន​ផងដែរ​ ។