លោក ភុំ រ៉ា អញ្ជើញចុះដោះស្រាយគោលនយោបាយ ក៣ និង សំណេះសំណាលជាមួយប្រជាពលរដ្ឋក្នុងឃុំនាងទើត និងឃុំទឹកជ្រៅ ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ


កាលថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ លោក ភុំ រ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ និងសហការី បានអញ្ជើញចុះដោះស្រាយគោលនយោបាយ( ក៣ ) របស់ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារចុះជួយស្រុកតំបែរ និងបានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋទាំង២ឃុំគឺ ឃុំនាងទើត និងឃុំទឹកជ្រៅ ស្ថិតក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងបានអញ្ជើញទៅសួរសុខទុក្ខលោកស្រីជំទប់ទី១ឃុំទឹកជ្រៅ ដែលកំពុងមានជម្ងឺ និងបានបន្តអញ្ជើញពិនិត្យការដាក់ស្លាកគណបក្សប្រជាជនកម្ពុជាក្នុងឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំដើម្បីត្រៀមលក្ខណៈនាឆ្នាំ២០២២-២០២៣ ខាងមុខនេះ ។