គណបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌បានរៀបចំពិធីផ្សព្វផ្សាយ ស្តីពីលទ្ធផល នៃ សន្និបាតគណៈ កម្មាធិការកណ្កាល លើកទី៤២ អាណត្តិទី៥ របស់គណៈបក្សបប្រជាជាកម្ពុជា


កំពង់ឆ្នាំងៈនៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២០ នៅស្នាក់ការគណៈកម្មាធិការបក្សប្រជាជនកម្ពុជាស្រុកបរិបូណ៌ បានរៀបចំពិធី ផ្សព្វផ្សាយស្ដីពី លទ្ធផលខ្លឹមសារនៃសន្និបាតគណៈកម្មាធិការកណ្ដាលលើកទី៤២ អាណត្តិទី៥ ក្រោមអធិមតី ឯកឧត្តម គុយ សុផល សមាជិកគណៈកម្មាធិការកណ្ដាលគណៈបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរិបូណ៌ ដោយមានការអញ្ជើញ ចូលរួមពី ឯកឧត្តម ឈា ហន អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកបរិបូណ៌ ឯកឧត្តម អម សុភា អនុប្រធានក្រុមការងារថ្នាក់ខេត្តចុះស្រុកបរិបូណ៌ ឯកឧត្តមលោកជំទាវក្រុមការងារថ្នាក់កណ្ដាល ថ្នាក់ខេត្ត ស្រុក ឃុំ ស.ស.យ.ក សរុបចំនួន ៣៣៩ នាក់ ស្រី ៣៣ នាក់។

ក្នុងឱកាសនោះអ្នកចូលទាំង៣៣៩នាក់ ក្នុងម្នាក់ៗទទួលបានសារ៉ុង ១ និង ថវិកា១០.០០០រៀលនិងឯកឧត្តម គុយ សុផល បានឧបត្ថម្ភកុំព្យុទ័រមួយកំប្លេរដល់គណបក្សស្រុកបរិបូណ៌ផងដែរ៕