ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង នៅវិទ្យាល័យ​ហ៊ុនសែនក្រវ៉ា


ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១នៃរដ្ឋសភា
អញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសម្ពោធអគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ១២បន្ទប់ នៅវិទ្យាល័យ​ហ៊ុនសែនក្រវ៉ា ក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំ។

កម្មវិធីនេះប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃសៅរ៍ ៧រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២០ មានប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្សចូលរួមប្រមាណជាង ៥០០០នាក់៕