ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម


នៅរសៀលថ្ងៃចន្ទ ៩រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍលំនៅឋានមានតម្លៃសមរម្យរបស់ក្រុមហ៊ុន វើលដ៍ប្រ៊ីដ ហូម ស្ថិតនៅភូមិកោះគរ ឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល