រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាសួនច្បារថ្មី១កន្លែង


រដ្ឋបាលរាជធានីភ្នំពេញ បានចាប់ផ្តើមបើកការដ្ឋានស្ថាបនាសួនច្បារថ្មី១កន្លែង នៅតាមបណ្តោយមហាវិថី ភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ ដែលមានប្រវែង៥៥០ម៉ែត្រ ទទឹង១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ។
សួនច្បារថ្មីនេះ នឹងរៀបចំអោយមានទីធ្លាលំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ និងបង្គោលបំភ្លឺសួនច្បារ ។