រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់ទីតាំងក្នុងការរៀបចំស្ថានីយផ្ទេរ និងទីលានរួមសម្រាប់ទុកដាក់សំរាមនៅរាជធានីភ្នំពេញ និងបណ្តាខេត្តក្បែររាជធានីភ្នំពេញ​


ឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ​ ១០រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០​ នៅទីស្តីការក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការកំណត់ទីតាំងក្នុងការរៀបចំស្ថានីយផ្ទេរ និងទីលានរួមសម្រាប់ទុកដាក់សំរាមនៅរាជធានីភ្នំពេញ និងបណ្តាខេត្តក្បែររាជធានីភ្នំពេញ​។