លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ការអភិវឌ្ឍន៍ប្រទេស គឺមានចំណែកចូលរួមពីវិស័យឯកជន


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួង ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច តំណាងដ៏ខ្ពស់ខ្ពស់សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីសម្ពោធអគារហង្សមាស​គ្រុប និងស្ទូឌីយូភ្លោះ របស់ទូរទស្សន៍ហង្សមាស
ស្ថិតក្នុងសង្កាត់ ព្រែកឯង រាជធានីភ្នំពេញ រសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ខែ១៩ ខែកុម្ភៈ ឆ្នាំ២០២០។

បើតាមរបាយការណ៍របស់ លោក អ៉ឹង ឆៃនួន អគ្គនាយក ក្រុុមហ៊ុនហង្ស មាស ហ្គ្រុប បានឲ្យដឹងថា នៅក្នុងអំឡុងឆ្នាំ ១៩៩០ គឺអាជីវកម្មរបស់ខ្លួនបានជួលកាសែតវី ដេអូតូចៗ ។ នៅឆ្នាំ១៩៩៤ បានពង្រីកខ្លួនបើកជាផលិតកម្មហង្សមាស រួចបន្ត បង្កើតជាស្ថានីយ៍វិទ្យុចំនួន២បន្ថែមទៀត។ ឆ្នាំ ២០១១ ក្រុមហ៊ុនក៏សម្រេចបង្កើត ស្ថានីយ៍ទូរទស្សន៍ ហង្សមាសHDTV ដោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា HD ដំបូង គេនៅកម្ពុជា រហូតដល់ឆ្នាំ ២០១៤ ដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ ប្រជាបលរដ្ឋទាំងក្នុង និងក្រៅប្រទេស ក្រុមហ៊ុនក៏បានសម្រេចចិត្ត បង្កើតស្ថានីយ៍ ទូរទស្សន៍មួយទៀតឈ្មោះ រស្មីហង្សមាសHDTV ដើម្បីបំពេញសេចក្តីត្រូវការ ពេលនោះវិទ្យុ និងទូរទស្សន៍របស់ហង្សមាស បានក្លាយទៅជាអ្នកផ្តល់សេវាព័ត៌មាន លឿន រហ័ស ជឿទុក្ខចិត្ត និងប្រកបដោយ ក្រមសីលធម៌ និងមានវិជ្ជាជីវៈ។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបានមានប្រសាសន៍ថា ៖ អគារទំនើប​ដ៏ធំមាន កំពស់ ៩ជាន់ រួមមាន ស្ទូឌីយោភ្លោះ សាលប្រជុំ ការិយាល័យ អាហារដ្ឋាន និង លំនៅដ្ឋាន​ ដែលសម្ភោធដាក់ឲ្យដំណើរការនាថ្ងៃនេះ គឺជាសមិទ្ធផល​បានមកពីការ ខិតខំចូលរួមយ៉ាងសកម្មពីក្រុមហ៊ុន ហង្ស មាស ហ្គ្រុប ដែលជាវិស័យឯកជនក្នុង ការរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិក្រោមម្លប់នៃ សុខសន្តិភាព ។ ដូច្នេះស្ទូឌីយោថ្មី​របស់ស្ថានីយ​ទូរទស្សន៍​ហង្សមាសនេះ ពិតជា ចូលរួមជម្រុញបន្ថែមទៀត ការលើកកម្ពស់ការ យល់ដឹងរបស់ប្រជាពលរដ្ឋ តាមរយៈ ការ​អប់រំការផ្ស​ព្វផ្សាយច្បាប់ និងចំណេះដឹងផ្សេងៗ។

ទទ្ទឹមនឹងជោគជ័យ និងទទួលបានគាំទ្រយ៉ាងណាក៏ដោយ លោកជំទាវក៏បានសំណូមពរឲ្យក្រុមហ៊ុនត្រូវយកចិត្តទុក្ខដាក់បន្ថែមទៀតលើ៖

ទី១.ត្រូវផ្សាយកម្មវិធីនានា​ប្រកប​ដោយ​គុណភាព និងផ្សាយព័ត៌មាន​ដែលមាន ខ្លឹមសារបំរើដល់ប្រយោជន៍ជាតិ​ ដោយវិភាគឱ្យបានគ្រប់ជ្រុងជ្រោយ​ជៀសវាង ការលំអៀង ។
ទី២.តាមរយៈ នូវការផ្សព្វផ្សាយព័ត៌មានពិត ស្របតាមប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ កុំបំពានអ្នកដទៃ កុំបំភ្លៃការពិត និងស្នើឲ្យអ្នកគ្រប់គ្រងកម្មវិធីផ្សាយ ត្រូវបន្ត​ច្នៃ​ប្រឌិត បង្កើត និងជាវកម្ម​វិធីល្អៗ ថ្មីៗថែមទៀត ដើម្បីបម្រើដល់​សេចក្តី​ត្រូវការ​របស់ទស្សនិកជនផង ។
ទី៣. សូមជួយយកចិត្តទុកដាក់​ដល់ការ​លើក​ស្ទួយ​វប្បធម៌ និងសីលធម៌ ប្រពៃណី ជាតិយើង​ តាមរយៈកម្មវិធីនានា និង​ការបង្ហាញ​សម្លៀក​​បំពាក់ និងអាកប្បកិរិយា ​នៃពិធីករ ពិធីការិនី សិល្បករ និងសិល្បការិនី តារាចម្រៀង និងតារាសម្តែង។