ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ


នារសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០១៩ និងលើកទិសដៅការងារឆ្នាំ ២០២០ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅខេត្តឧត្តរមានជ័យ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន តំណាងក្រុមប្រឹក្សា និងរដ្ឋបាលសាលាខេត្ត មន្ទីរ អង្គភាព ជំនាញ ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ព្រមទាំងអង្គការដៃគូរអភិវឌ្ឍន៍។