នារាត្រីថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានស្ទូចដំឡើងគ្រោងដែកតួស្ពាន ដែលមានបណ្ដោយប្រវែង២៧ម៉ែត្រ និងទទឹងប្រវែង៣ម៉ែត្រ ដោយចាប់ពីវេលាម៉ោង ២០និង០០នាទី យប់ ដល់ម៉ោង ៦និង០០ព្រឹកឈានចូលថ្ងៃទី២០ ខែកុម្ភៈនេះបានរួចរាល់ហើយ ( ស្ថាបនាសាងសង់ស្ពានអាកាសថ្មើរជើងបាន៨៥% នៃគម្រោងស្ថាបនាទាំងមូល ) ស្ពានអាកាសថ្មើរជើងមួយនេះ ស្ថិតនៅស្តុបផ្សារដើមគរ ប្រសព្វរវាងមហាវិថីម៉ៅសេទុង និងផ្លូវលេខ៣៣៦ ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីផ្តល់ភាពងាយស្រួល សុវត្ថិភាពដល់ប្រជាពលរដ្ឋ និងជាពិសេសសម្រាប់អ្នកថ្មើរជើងឆ្លងកាត់ផ្លូវប្រសព្វ។
រដ្ឋបាលរាជធានីភ្នំពេញ បានស្ទូចដំឡើងគ្រោងដែកតួស្ពានអាកាសថ្មើរជើងបាន៨៥% នៃគម្រោងស្ថាបនាទាំងមូល
