ឯកឧត្តម ឈាង វុន បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយ ឯកអគ្គរាជទូតថៃ​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា


ឯកឧត្តម ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាននៃរដ្ឋសភា និងជាប្រធានក្រុមមិត្តភាពសភាកម្ពុជា-ថៃ ឯកឧត្តម អនុប្រធាន ឯកឧត្តម​ លេខាធិការ ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាគណៈកម្មការ បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយ ឯកឧត្តម Panyarak POOLTHUP ឯកអគ្គរាជទូតថៃ​ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងរៀបចំដំណើររទស្សនកិច្ចរបស់គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និង ព័ត៌មាននៃរដ្ឋសភា​ ដែលគ្រោងធ្វើទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រថៃ​ នាពេលខាងមុខ​ ដើម្បីពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រត្តិបត្តិការលើគ្រប់វិស័យរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរកម្ពុជា-ថៃ។

កិច្ចប្រជុំនេះ​ ធ្វេីឡេីងនៅព្រឹកថ្ងៃសុក្រ ១៣រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅវិមានរដ្ឋសភា។