នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមសមាជិកាព្រឹទ្ធសភា ដឹកនាំដោយលោកជំទាវ មាន សំអាន ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងពិធី “សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប” នៅសាលប្រជុំមន្ទីរកិច្ចការនារីខេត្តកែប។ ដោយមានការអញ្ជើញចូលរួមពី អភិបាលនៃគណៈអភិបាលខេត្តកែប ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោក លោកស្រី សមាជិក សមាជិកា សរុបចំនួន ២២៩នាក់៕
(អត្ថបទ និងរូបភាព៖ ន.ព័ត៌មាន)
លោកជំទាវ មាន សំអាន អញ្ជើញជាអធិបតីភាពក្នុងពិធី សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅសម្រាប់អនុវត្តបន្តឆ្នាំ២០២០ របស់គណៈកម្មការសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកែប
