ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អញ្ជើញចុះសិក្សាស្វែងយល់ការប្រមូលថវិការបស់គ្រឹះស្ថានអង្គរ និងអាជ្ញាធរអប្សរា​របស់ខេត្តសៀមរាប​


ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា អមដំណើរដោយ ឯកឧត្តម​ លោកជំទាវ ជាអនុប្រធាន​ លេខាធិការ សមាជិក សមាជិកាគណៈកម្មការ​ និងមានការចូលរួមពី​ ឯកឧត្តម ញាណ ឡេង អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ ឯកឧត្តម សួន សិទ្ធី អគ្គសវនកររងនៃអាជ្ញាធរសវនកម្មជាតិ បានអញ្ជើញចុះសិក្សាស្វែងយល់ការប្រមូលថវិការបស់គ្រឹះស្ថានអង្គរ និងអាជ្ញាធរអប្សរា​របស់ខេត្តសៀមរាប​ ជាមួយឯកឧត្តម ឈន សុភាព អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនារសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។