នាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការស្វែងរកការគាំទ្រមតិនៅខេត្តក្រចេះ


ថ្ងៃពុធ ៤កើត ដល់ថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៦-២៨ ខែកុម្ភៈ ឆ្នាំ២០២០ នាយកដ្ឋានសមភាពយេនឌ័រ នៃក្រសួងកិច្ចការនារី បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការស្វែងរកការគាំទ្រមតិនៅខេត្តក្រចេះ ក្នុងគោលបំណងដើម្បីបង្កើនសមត្ថភាពមន្ត្រី ក្រសួង មន្ទីរ ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងសមាជិកាក្រុមប្រឹក្សា-សង្កាត់ នូវចំណេះស្តីពី វិធីសាស្ត្រ និងគន្លឹះសំខាន់ៗមួយចំនួន ក្នុងការស្វែងរកការគាំទ្រមតិ ដើម្បីបន្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីឱ្យកាន់តែមានប្រសិទ្ធភាព ដល់មន្ត្រីមកពីក្រសួងកិច្ចការនារី មន្ទីរកិច្ចការនារី ការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គម និងសមាជិកាក្រុមប្រឹក្សាឃុំ/សង្កាត់ មកពីខេត្តចំនួន០៩ រួមមាន៖ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង រតនគិរី កំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ព្រៃវែង ស្វាយរៀង និងខេត្តក្រចេះសរុបចំនួន៥៣រូប(ស្រី៤៦រូប) ។