ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃសមាគមបេសកកម្មកម្មសិក្សាអាស៊ី(AMS)ចុះព្យាបាលជម្ងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ នៅសង្កាត់វាលស្បូវ ខណ្ឌច្បាអំពៅ


ព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០នាទីដោយមានការសម្របសម្រួល និងកិច្ចសហការយ៉ាងជិតស្និទ្ធពីអាជ្ញាធរខណ្ឌច្បារអំពៅ និងសង្កាត់វាលស្បូវ លោកជំទាវ ទី បូរ៉ាស៊ី ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនា និងព័ត៌មាននៃព្រឹទ្ធសភា លោកជំទាវ សាយ ចាន់ណាក់ នាយិការងខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា បានអញ្ជើញចូលរួមជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមបេសកកម្ម កម្មសិក្សាអាស៊ី (AMS)ដែលមានក្រុមគ្រូពេទ្យ វេជ្ជបណ្ឌិតចម្រុះជាតិសាសន៍មាន កម្ពុជា បារាំង បែលហ្សីក ស្វីស និងកេបិច សរុបចំនួន១៦រូប ចុះពិនិត្យ និងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ…។
ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលការព្យាបាលនាឱកាសនោះមានចំនួនសរុប២០៩នាក់…។
សូមបញ្ជាក់ថា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យខាងលើមានគម្រោងចុះទៅពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋចំនួន៥លើកគឺនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង តាកែវ និងខេត្តកំពង់ចាម…។