កិច្ចប្រជុំក្រុមការងារស្ម័គ្រចិត្តលើកទី២ ទិវាជាតិអំណានលើកទី៥


រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំក្រុមការងារស្ម័គ្រចិត្តលើកទី២ ទិវាជាតិអំណានលើកទី៥ ត្រូវ​ប្រារព្ធ​ឡើង​ដើម្បី​រៀបចំ​សកម្មភាព​នៃ​ការ​ប្រារព្ធ​ទិវា​ជាតិ​អំណាន​លើក​ទី​៥ ឲ្យ​មាន​ដំណើរការ​ទៅ​ដោយ​រលូន​ល្អ។ ទិវា​ជាតិ​អំណាន​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀងរាល់​ឆ្នាំ ក្នុង​គោល​បំណង ដើម្បី​បណ្ដុះ​ទម្លាប់​អាន ជំរុញវប្បធម៌អាន លើក​កម្ពស់​សមត្ថភាព​អាន និង​ការ​តែង​និពន្ធ​រួម​ចំណែក​ការងារ និង​ពង្រឹងវប្បធម៌ខ្មែរ ។​

កិច្ច​ប្រជុំ​ក្រុម​ការងារ​ស្ម័គ្រចិត្ត ត្រូវ​បាន​ប្រារព្ធ​ឡើង​ក្រោម​អធិបតីភាព ឯកឧត្ដម​បណ្ឌិត​សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ។

ព្រឹត្តិការណ៍​​ទិវា​ជាតិ​អំណាន​នេះ​ ត្រូវ​បាន​ពង្រីក​កាន់​តែ​ច្រើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ សម្រាប់​ឆ្នាំ​នេះ​មាន​ក៏​ដូច​ជា​ឆ្នាំ​កន្លង​មក​ដែល​ការ​ចូលរួម​ពី​ក្រុមការងារ​ស្ម័គ្រ​ចិត្ត​ផង​ដែរ។ សម្រាប់​ឆ្នាំ​២០២០​នៅ​ក្នុង​ទិវា​ជាតិ​អំណាន​លើក​ទី​៥ មាន​ព្រឹត្តិការណ៍​ដូច​ជា ៖
– កម្មវិធី​ពិព័រណ៍​សៀវភៅ៖ ​ចាប់​ពី​ថ្ងៃ​ទី​៦-៨ ខែ​មីនា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា
​- ការ​ប្រឡង​ប្រណាំង អាន ស្មូត​កំណាព្យ និង​តែង​និពន្ធ៖ ចាប់​ពី​ថ្ងៃ​ទី​៨-១០ ខែ​មីនា ឆ្នាំ​២០២០ នៅ​សាល​ប្រជុំ​ជាន់​ទី​១ អគារ​រដ្ឋបាល​ក្រសួង​
​- ​ទិវា​ជាតិ​អំណាន​៖ ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០២០ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា