មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ


លោកជំទាវវេជ្ជបណ្ឌិត អុឹង កន្ថាផាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី និងឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី១០៩ ទិវាអន្តរជាតិនារី ៨មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចន្នី ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” នឹងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ មកពីស្ថាប័ននានា បងប្អូននារីមកពីស្រុកកណ្តាលស្ទឹង ព្រមទាំងភរិយា នាយពលទាហាន ក្នុងបញ្ជាការដ្ឋានអង្គរក្ស ក្រុងតាខ្មៅ ខេត្តកណ្តាលនារសៀលថ្ងៃសៅរ៍១៤កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ។