ការបើកប្រាក់បៀវត្សខែមេសា ឆ្នាំ២០២០ ត្រូវបើកសរុបតែ១លើក ឲ្យបានមុនថ្ងៃចូលឆ្នាំប្រពៃណីជាតិ


ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការបើកផ្តល់បៀវត្សសរុបតែមួយលើក ជូនមន្ត្រីរាជការស៊ីវិល សម្រាប់ខែមេសា ឆ្នាំ២០២០។ ការសម្រេចឲ្យបើប្រាក់បៀវត្សសរុបតែមួយលើកនេះ គឺដើម្បីសម្រួលដល់មន្ត្រីរាជការ ដែលត្រូវការប្រើប្រាស់ថវិកា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕