រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំអបអរសាទខួបលើកទី១០៩ ទិវា ៨ មីនា ឆ្នាំ២០២០


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២០ នេះនៅសាលប្រជុំជាន់ទី៣ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំអបអរសាទខួបលើកទី១០៩ ទិវា ៨ មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ ” មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ ” ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា ទេសរដ្ឋមន្ត្រីទទួល បន្ទុកបេសកកម្មពិសេស និងមាន ការចូលរួមពីលោកជំទាវ ឱ សុខុម សមាជិកព្រឹទ្ធ សភា ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ត និងលោកជំទាវ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត និងលោកជំទាវ និងឯកឧត្តម លោកជំទាវ សមាជិកប្រឹក្សាខេត្ត អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ តាមបណ្តាមន្ទីរអង្គភាពជុំវិញ សរុបប្រមាណ៤០០ នាក់។