រដ្ឋបាលខេត្តសៀមរាប សូមជូនដំណឹងដល់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញ និងសាធារណជន ស្តីពីបញ្ហារីករាលដាលជំងឺរលាកសួតដោយវីរុស COVID-19


រដ្ឋបាលខេត្តសូមជូនដំណឹងដល់ក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញ និងសាធារណជនជ្រាបថា ដោយមានបញ្ហារីករាលដាលជំងឺរលាកសួតដោយវីរុស COVID-19 នៅបណ្តាប្រទេសនានា ក្នុងនោះក៏មានក្រុងសៀមរាបផងដែរ។

ក្នុងរយៈពេលមានវីរុស COVID-19 នេះកើតមានឡើងរដ្ឋបាលខេត្តសង្កេតឃើញថាក្រុមហ៊ុន សហគ្រាស ឱសថស្ថានគ្រប់ប្រភេទ ម្ចាស់ហាងទំនិញមួយចំនួនឆ្លៀតឱកាសដំឡើងថ្លៃទំនិញ គ្រឿងបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួន។ ក្នុងន័យនេះរដ្ឋបាលខេត្តសូមធ្វើការណែនាំ និងចាត់វិធានការចំនួន ៥ចំណុចរួមមានដូចក្នុងសេចក្តីជូនដំណឹងដូចខាងក្រោម ៖