សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី ស្តង់ដារបណ្ណាល័យបឋម និងមធ្យមសិក្សា


រាជធានីភ្នំពេញ ៖ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី “ស្តង់ដារបណ្ណាល័យបឋម និងមធ្យមសិក្សា” ប្រារព្ធឡើងក្នុងគោលបំណងរៀបចំយន្តការ និងការប្រើប្រាស់ស្យង់ដារបណ្ណាល័យមធ្យមសិក្សា ឱ្យទៅជាខ្នាត
តំរូ សម្រាប់យកទៅអនុវត្តការងារបណ្ណាល័យមធ្យមសិក្សាឱ្យមានភាពឯកភាពគ្នាទូទាំងប្រទេស។

ពិធីបើកសិក្ខាសាលាដ៏មានសារៈសំខាន់នេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ថ្ងៃព្រហស្បតិ៍ ៤រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០។

នាក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ណាត ប៊ុន រឿន បានបញ្ជាក់ថា៖ ឯកសារស្តង់ដារអំណាន
នេះជាជំនួយក្នុងការជម្រុញ និងការអភិវឌ្ឍបណ្ណាល័យសាលារៀនឱ្យកាន់តែល្អប្រសើរ និងរីកចម្រើន
ទាំងការបង្កើតបណ្ណាល័យ ការបំពាក់សម្ភារៈបរិក្ខា ឯកសារនិងការគ្រប់គ្រងបណ្ណាល័យ ស្របទៅ
តាមបទដ្ឋានបច្ចេកទេស សំដៅធានានិរន្តរភាព និងការអភិវឌ្ឍបណ្ណាល័យ។ ដោយគ្រប់សាលារៀនទាំងអស់ត្រូវតែបង្កើតបណ្ណាល័យយ៉ាងហោចណាស់ឱ្យបានមួយ និងមានបំពាក់ម៉ាស៊ីនត្រជាក់ រួមជាមួយការបំពាក់នូវបរិក្ខាផ្សេងៗ ធ្វើ
យ៉ាងណាទាក់ទាញទឹកចិត្តអ្នកអាន ចូលរួមអានជាប្រចាំពីព្រោះថាឯកសារនៅក្នុងបណ្ណាល័យវានឹងស្លាប់បើគ្មានអ្នកអាន។

គួរបញ្ជាក់ផងដែរ ពីសារៈសំខាន់នៃស្តង់ដាបណ្ណាល័យ ៖
-ផ្តល់ការឯកភាពក្នុងការអភិវឌ្ឍការងារបណ្ណាល័យ
-ផ្តល់ចំណេះដឹងមូលដ្ឋានផ្នែកបណ្ណាល័យដល់បណ្ណារក្ស
-ជម្រុញ និងលើកទឹកចិត្តបណ្ណារក្ស
-លើកកម្ពស់ការអាន និងការស្រាវជ្រាវសម្រាប់សាធារណៈជនទូទៅ
-បណ្ដុះទម្លាប់អាន និងការស្រាវជ្រាវដល់សិស្សានុសិស្ស
-រួមចំណែកគាំទ្រគោលនយោបាយស្តីពីសាលាកុមារមេត្រី
-រួមចំណែកក្នុងការពង្រឹងប្រសិទ្ធភាពបង្រៀន និងរៀន៕

១២ មីនា ២០២០ | វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា