ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះធ្វើការសាងសង់សំណង់ទ្វារទឹកប្រឡាយមេទំនប់អូរអង្រ្គង


នៅថៃ្ងសុក្រ ៥រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្តរមានជ័យ បានចុះធ្វើការសាងសង់សំណង់ទ្វារទឹកប្រឡាយមេទំនប់អូរអង្រ្គង ស្ថិតនៅឃុំគោមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ គិតត្រឹមថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ការងារសម្រេចលទ្ធផលបាន ៨០% ៕