ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ លើកឡើងថា «វិស័យឯកជនបានចូលរួមចំណែក បម្រើសេវាដល់ពលរដ្ឋក្នុងការព្យាបាលជំងឺ»


មានប្រសាសន៍បែបនេះ នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ក្នុងឱកាសឯកឧត្តមបណ្ឌិត និងលោកជំទាវ អញ្ជើញជាធិបតីភាពសម្ពោធមន្ទីរសម្រាកព្យាបាល និងសម្ភព «ទេពនិម្មិត» ស្ថិតក្នុងសង្កាត់សួង ក្រុងសួង ដែលជាមន្ទីរពេទ្យឯកជនឈានមុខគេក្នុងខេត្តត្បូងឃ្មុំ មានបន្ទប់ស្តង់ដារផាសុខភាពល្អ បរិក្ខារទំនើបៗ និងមានក្រុមគ្រូពេទ្យជំនាញមានបទពិសោធន៍២២ឆ្នាំ រង់ចាំពិនិត្យនិងព្យាបាលពេញ២៤ម៉ោង។