ឯកឧត្តមនាយឧត្តមសេនីយ៍ឯក យឹម លាង អញ្ជើញចុះពិនិត្យមើលទីតាំងផ្ទាល់នៅសាលាបឋមសិក្សាឫស្សីកែវ


នៅរសៀលថ្ងៃអាទិត្យ ០៧រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​១៥ ខែមីនា​ ឆ្នាំ​២០២០​ ឯកឧត្តមនាយឧត្តមសេនីយ៍ឯក យឹម លាង អមដំណើរដោយ ឯកឧត្តម ម៉ម ឡេងយ៉ានី, ឯកឧត្តម សំប៊ន, ឯកឧត្តម ជា ពិសី, លោកចៅសង្កាត់ឫស្សីកែវ រួមទាំងក្រុមការងារសង្កាត់ គណៈនាយកសាលាបឋម បានចុះពិនិត្យមើលទីតាំងផ្ទាល់នៅសាលាបឋមសិក្សាឫស្សីកែវ ដើម្បីសិក្សា និងរៀបចំកែលម្អសាលា ឲ្យបានល្អប្រសើ ជាលទ្ធផល÷
១- ការរៀបចំក្រាលការ៉ូឡានៅក្នុងបរិវេណសាលា ទំហំ ៥៤០ម៉ែត្រក្រឡា (៦ម៉ែត្រ × ៩០ម៉ែត្រ)។
២- សិក្សាការជីកអណ្តូងទឹកស្អាតប្រើប្រាស់ ។
៣- កែប្រែបង្គន់ដោយវាយចោល ហើយបង្កើតទៅជាកន្លែងអនាម័យលាងដៃ ។
៤- គ្រោងចាក់បេតុង ទំហំ ៧៩២ម៉ែត្រក្រឡា (១៣២ម៉ែត្រ × ៦ម៉ែត្រ)។