រដ្ឋបាលសង្កាត់គោកចក កំពុងរៀបចំចាប់ដំណើរការសាងសង់ផ្លូវបេតុងប្រវែង ១០០០ម៉ែត្រ ក្នុងភូមិគោកបេង


នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក សមាជិកក្រុមប្រឹក្សាសង្កាត់គោកចកចំនួន ២រូប បានចុះពិនិត្យការចាក់ផ្លូវបេតុង ប្រវែង ១០០០ម៉ែត្រ ក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងខេត្តសៀមរាប ដោយប្រើប្រាស់មូលនិធិសង្កាត់។ សូមបញ្ជាក់ផងដែរថាផ្លូវដែលបានសាងសង់នេះ គឺសាងសង់បន្តពីផ្លូវបេតុងចាស់ដែលជាគម្រោងឆ្នាំ២០១៩ គម្រោងថវិការបស់រដ្ឋបាលខេត្ត។

សូមបងប្អូនសាធារណជនមេត្តាយោគយល់ចំពោះការលំបាក ឬផលប៉ះពាល់នានា ក្នុងអំឡុងពេលដំណើរការសាងសង់។