ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានរៀបចំកែច្នៃសំណង់លូកាត់ប្រឡាយទឹក


នៅថ្ងៃចន្ទ ៨រោច ដល់ថៃ្ងអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ដល់ថៃ្ងទី១៧ ខែមីនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្ទឹងត្រែង បានរៀបចំកែច្នៃសំណង់លូកាត់ប្រឡាយទឹក ០១កន្លែង ធ្វើជាសំណង់ទ្វារស្ទាក់ទឹកសម្រាប់ស្រោចស្រពនៅប្រព័ន្ធទំនប់ ក-២០ ស្ថិតនៅភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ខេត្តស្ទឹងត្រែង ៕