គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា បានអញ្ជើញចុះសិក្សាស្វែងយល់ការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍


គណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ដឹកនាំដោយ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការ បានអញ្ជើញចុះសិក្សាស្វែងយល់ការងារនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសស្វាយរៀងហ្គីហ្គារីសស៍ ស្ថិតនៅភូមិដើមពោធិ៍ សង្កាត់កណ្តៀងរាយ ស្រុកស្វាយទាប និងតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន ស្ថិតនៅក្រុងបាវិត​ ខេត្តស្វាយរៀង ដោយមាន ឯកឧត្តម ជា វិទ្ធី ជាអគ្គលេខាធិការរងគណៈកម្មាធិការក្រុមប្រឹក្សាវិនិយោគកម្ពុជា ឯកឧត្តម ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ព្រមទាំងអ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង​ អមដំណើរ និងបានជម្រាបពីការវិវឌ្ឍន៍ ផលលំបាក នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ នៅព្រឹកថ្ងៃអង្គារ ៩រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ គណៈកម្មការទី៣នៃរដ្ឋសភា ក៏បានបន្តដំណើរចុះទៅពិនិត្យមើលទីតាំងចេញចូលរថយន្តកុងតឺន័រ នៅច្រកព្រំដែនអន្តរជាតិក្រុងបាវិត ផងដែរ៕