ក្រុមហ៊ុនអាកាសចរណ៍អូស្ដ្រាលី Qantas នឹងផ្អាករាល់ជើងហោះហើរអន្ដរជាតិពីចុងខែមីនា ដល់ខែឧសភា


(អូស្ដ្រាលី)៖ ក្រុមហ៊ុនអាកាសចរណ៍អូស្ដ្រាលី Qantas និងក្រុមហ៊ុនបុត្រសម្ព័ន្ធ Jetstar នឹងផ្អាករាល់ជើងហោះហើរអន្ដរជាតិពីចុងខែមីនា រហូតដល់ចុងខែឧសភា ដោយសារវិបត្តិបង្កដោយវីរុសកូវីដ១៩ ដែលនេះបើយោងតាមការចេញផ្សាយដោយកាសែត CNN។

សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុន Qantas Group បានឱ្យដឹងថា ក្រុមហ៊ុននឹងកាត់បន្ថយជើងហោះហើរក្នុងស្រុកចំនួន ៦០ ភាគរយផងដែរ ហើយបុគ្គលិកប្រហែលពីរភាគបី ក្នុងចំណោម ៣០,០០០ នាក់នឹងត្រូវផ្អាកបណ្ដោះអាសន្ន។

សេចក្ដីថ្លែងការណ៍របស់ក្រុមហ៊ុនក៏បានបង្ហើបដែរថា ក្នុងចន្លោះពេលនោះអាចនឹងមានជើងហោះហើរអន្ដរជាតិ ដែលមិនបានព្រាងទុក៕